Die Präsentation wird geladen. Bitte warten

Die Präsentation wird geladen. Bitte warten

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស

Ähnliche Präsentationen


Präsentation zum Thema: "វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស"—  Präsentation transkript:

1 វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស
អភិវឌ្ឍន៍កម្មវិធីសិក្សា ចំណាត់ថ្នាក់នៃគោលបំណងអប់រំ ដោយលោក វ៉ាត ឧស្សាហ៍

2 គោលបំណងនៃការអប់រំ ពុទ្ធិ និងការយល់ដឹង ជំនាញ និងសមត្ថភាព
អាកប្បកិរិយា និងចំណង់ចំណូលចិត្ត ទិសដៅសកម្មភាព

3 តំបន់ទាំងបីដែលត្រូវសិក្សា
តំបន់ កូនីទីវ (Cognitive Domain) មាន ពុទ្ធិ ការយល់ដឹង ជំនាញនៃការប្រើគំនិត និងបញ្ញាញាណ តំបន់ ចិត្តចលករ (Psychomotor Domain) មានបំណិនខាង កាយសម្បទា ជំនាញ និងសមត្ថភាព តំបន់ខាងផ្លូវចិត្ត (Affective Domain) អាកប្បកិរិយា ចំណង់ ចំណូលចិត្ត និងតម្លៃ

4 តាក់សូណូមីនៃគោលបំណងអប់រំ
គណៈកម្មការក្រោមការគ្រប់គ្រងរបស់លោក Bloom និងលោក Krathwohl បានបង្កើត “តាក់សូណូមីនៃគោលបំណងអប់រំ” ហើយបានបញ្ជូលវាទៅក្នុងគោលបំណងទូទៅ និងគោលបំណងជាក់លាក់ និងរាល់គ្រប់លទ្ធផលអប់រំទាំងអស់ ដែល អាចទទួលបានពីការអប់រំ។

5 ចំណែកថ្នាក់សំខាន់ៗនៅតំបន់កូនីទីវ
ពុទ្ធិ - ការចងចាំព័ត៌មានដែលបានសិក្សារួចមកហើយ ការយល់ដឹង - ភាពប៉ិនប្រសប់ឈោងចាប់ខ្លឹមសារព័ត៌មាន ការប្រតិបត្តិ - ភាពប៉ិនប្រសប់ប្រើប្រាស់ព័ត៌មាន ដែលបានសិក្សាក្នុងស្ថានភាពថ្មីៗ និងជាក់ស្ដែង ការវិភាគ - ភាពប៉ិនប្រសប់បំបែកព័ត៌មាន ការសំយោគ - ភាពប៉ិនប្រសប់យកផ្នែកនីមួយៗមកបញ្ជូលគ្នា បង្កើតជាដុំរួមមួយ ការវាយតម្លៃ - ភាពប៉ិនប្រសប់វាតម្លៃលើព័ត៌មាន

6

7 ចំណែកថ្នាក់សំខាន់ៗនៅតំបន់យន្តចិត្តសាស្រ្ត
សញ្ញាខ័ន្ធ (Perception) - ការប្រើប្រាស់វិញ្ញាណដើម្បីទទួល ដឹងនូវសញ្ញាដែលបង្ហាញពីទិសដៅសកម្មភាព។ ឧ. ភ្លក់សម្ល ដើម្បីដឹងថា តើត្រូវបង់អំបិលថែមប៉ុន្មានទៀត។ ការត្រៀម (Set) - ជាការត្រៀមខ្លួនឲ្យហើយជាស្រេច ដើម្បី​ អនុវត្តន៍សកម្មភាពណាមួយ។ ឧ. ជំហរត្រឹមត្រូវមុនពេលតែត បាល់ ស្ថានភាពប្រុងលោតរំលោងភ្លើង ការធ្វើតាម (Guided response) - ជំហានដំបូងក្នុងការសិក្សា ជំនាញណាមួយតែងតែមានការធ្វើតាមការសាកល្បង ហើយនិង កំហុស។ ឧ. ការរៀនរាំ រៀនគូរ....

8 ចំណែកថ្នាក់សំខាន់ៗនៅតំបន់យន្តចិត្តសាស្រ្ត
យន្តការ (Mechanism) - មានទំនុកចិត្ត និងសមត្ថភាពកាន់តែ ច្រើន នៅក្នុងការអនុវត្តន៍ជំហាន។ ឧ. ឈូសឈើមួយសន្លឹក តាមទិសដៅត្រឹមត្រូវ រហូតវាបានរលោងល្អ។ ភាពប្រែប្រួលនៃសកម្មភាព (Complex overt response) - មានជំនាញ និងសកម្មភាពខ្ពស់លើចលនាស្មុគ្រស្មាញ។ ឧ. ការបើករថយន្ត ការវាយកុំព្យូទ័រ... ភាពថ្នឹក (Adaptation) - ជំនាញមានការអភិវឌ្ឍន៍ ដែលអាច យល់ដឹងពីទិសដៅការងារឲ្យសមស្របទៅនឹងលទ្ធផលដែលគេ ត្រូវការ។ ឧ. ការចម្អិនម្ហូបប្លែកៗ ការបើកបរនៅលើផ្លូវសើម ឡើងភ្នំ ចុះភ្នំ...

9 ចំណែកថ្នាក់សំខាន់ៗនៅតំបន់យន្តចិត្តសាស្រ្ត
ការបង្កើតថ្មី (Origination) - ការបង្កើតទិសដៅចលនាថ្មីឲ្យ សមស្របទៅនឹងស្ថានភាពណាមួយ។ ឧ. គ្រូពេទ្យវះកាត់ដ៏មាន ជំនាញ និងយល់ដឹងពីអ្វីដែលជាករណីចាំបាច់ និងបន្ទាន់។

10 ចំណែកថ្នាក់សំខាន់ៗនៅតំបន់ផ្លូវចិត្ត
ការទទួល (Receiving) - ការចាប់អារម្មណ៍ទៅលើព័ត៌មាន ដែលយើងយល់ថាមានសារៈប្រយោជន៍ចំពោះយើង ការឆ្លើយតប (Response) - ជាការឆ្លើយតបរបស់សិស្ស ទៅនឹងសំណួរ សកម្មភាពឬកិច្ចការណាមួយ តម្លៃ (Value) - ជាឥរិយាបថ និងតម្លៃផ្ទាល់ខ្លួនរបស់មនុស្ស ម្នាក់ៗ។ (កាលនៅក្មេង គេណែនាំ លុះពេលធំឡើង យល់ដឹង ពីតម្លៃដោយខ្លួនឯង)។

11 ចំណែកថ្នាក់សំខាន់ៗនៅតំបន់ផ្លូវចិត្ត
ការរៀបចំចាត់ចែង (Organization) ជាសមត្ថភាពក្នុងការរៀបចំចាត់ចែងនូវរាល់អារម្មណ៍ តម្លៃ និងព័ត៌មាន ប្រភេទលក្ខណៈនៃតម្លៃ (Characterization by value) - ជាឧទាហរណ៍គំរូ ត្រូវបានផ្ដល់ឲ្យ (ការអប់រំរបស់ឪពុកម្ដាយ)។

12 នៅក្នុងការអប់រំបច្ចេកទេស (ឧស្សាហកម្ម ឬកសិកម្ម) គេតែង គិតគូលើតំបន់ពីរគឺ កូនីទីវ និងយន្តចិត្តសាស្រ្ត។ ទោះជាយ៉ាង ណា ចូរកុំភ្លេច តំបន់ខាងផ្លូវចិត្តដែលអាចអភិវឌ្ឍន៍អាកប្បកិរិយា និងចំណង់ចំណូលចិត្តរបស់យើងនៅក្នុងការងារ។ តាក់សូណូមីនេះ គ្រាន់តែជាការណែនាំផ្លូវប៉ុណ្ណោះទេ មិនមែនត្រូវ យកវាទាំងស្រុងនោះឡើយ។ វានឹងមានសារៈប្រយោជន៍ដល់ អ្នកនៅពេលដែលអ្នកសរសេរគោលបំណង ឬក៏គោលដៅអប់រំ សម្រាប់កម្មវិធីសិក្សាថ្មីរបស់អ្នក។

13 Thanks you! Q & A

14 សំណួរ ១. តើចំណាត់ថ្នាក់នៃគោលបំណងអប់រំ មានកាតេគោរី (categories) សំខាន់ៗអ្វីខ្លះ? ចូររៀបរាប់។ ២. តើកាតេគោរីក្នុងតំបន់កូនីទីវ (cognitive) មានអ្វីខ្លះ? ចូររៀបរាប់។ ៣. តើកាតេគោរីក្នុងតំបន់ជំនាញយន្តចិត្តសាស្រ្ត (psychomotor) មានអ្វីខ្លះ? ចូររៀបរាប់។ ៤. តើកាតេកូរីក្នុងតំបន់ផ្លូវចិត្ត (affective) មានអ្វីខ្លះ? ចូររៀបរាប់។ ៥. តើការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ គេគួរផ្តោតសំខាន់លើកាតេគោរីមួយណា? ហេតុអ្វី?


Herunterladen ppt "វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស"

Ähnliche Präsentationen


Google-Anzeigen